តំបន់សមុទ្រ និងឆ្នេរ
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖
- ខេត្តកោះកុង
- ខេត្តព្រះសីហនុ
- ខេត្តកំពត
- ខេត្តកែប
សិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ1 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។
តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។ទំហំសរុបនៃព្រៃកោងកាងនៅកម្ពុជាមានចំនួន ៨៣,៧០០ ហិកតា។ ព្រៃទាំងនោះនៅតែបន្តរងគ្រោះដោយសារការរំលោភបំពាន ការទន្ទ្រានយកដី និងការគ្រប់គ្រងដែនដីមិនបានល្អ។ ការការពារតំបន់សមុទ្រ និងឆ្នេរ គឺត្រូវបានរៀបចំឡើងដោយភ្នាក់ងាររាជរដ្ឋាភិបាល សង្គមស៊ីវិល អ្នកពាក់ព័ន្ធក្នុងវិស័យឯកជននានា និងសហគមក្នុងមូលដ្ឋាន។
ការរៀបចំ និងការគ្រប់គ្រងតំបន់ឆ្នេរ
នៅក្នុងឆ្នាំ ២០០៧ តំបន់ការពារសមុទ្រជាក់លាក់មួយ ត្រូវបានបង្កើតនៅក្នុងកោះសង្សារដែលរមណីយដ្ឋានឯកជនមួយ ហើយតំបន់ការពារពីរទៀតនៅលើកោះតូចៗក្នុងកម្រងកោះរុង គឺ កោះអូន និងកោះបង។7 ការបង្កើតនេះ គឺជាកិច្ចផ្តួចផ្តើមឯកជនមួយ។8
ការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធក្នុងមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលនានាត្រូវបានបង្កើតឡើងដើម្បីធ្វើសេចក្តីព្រាងតំបន់ការពារសមុទ្រសម្រាប់ប្រើប្រាស់ចំរុះនៅជុំវិញកោះរុងផងដែរ។9 ស្របគ្នានេះដែរ អស់រយៈពេលប្រាំឆ្នាំ10 មានការសិក្សាមួយចំនួនត្រូវបានដឹកនាំ ដែលភាគច្រើនមកពីអង្គការ Coral Cay Conservation និងអង្គការ Fauna & Flora។11 ដោយផ្អែកលើការងារជាបឋម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តំបន់ការពារសមុទ្រផ្លូវការលើកដំបូងមួយត្រូវបានអនុម័តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។12 វាគ្របដណ្តប់លើផ្ទៃ ៤០៥ គីឡូម៉ែត្រក្រឡាជុំវិញកោះរុង និងកោះរុងសន្លឹម13 ហើយវាត្រូវបានគេស្គាល់ថា ជាតំបន់គ្រប់គ្រងការនេសាទដែនសមុទ្រដំបូងបង្អស់នៅកម្ពុជាផងដែរ។ តំបន់គ្រប់គ្រងការនេសាទដែនសមុទ្រ នឹងធានាគាំទ្រដល់កងល្បាតសហគមនេសាទដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។ វាក៏ជួយផ្តល់ជំនួយ និងមូលនិធិដើម្បីការពារជីវៈចម្រុះ និងធនធាននៅក្នុងតំបន់នោះ។ កម្រងកោះរុងរួមមានសហគមនេសាទចំនួន ៣ ដែលត្រូវបានបង្កើតដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចន្លោះឆ្នាំ ២០០៨ និង២០១០ ក្នុងនោះមាន កោះរុងសន្លឹម ព្រែកស្វាយ និងដើមថ្កូវ។14
នៅតំបន់ផ្សេងទៀត គម្រោងមេមួយកំពុងស្ថិតក្នុងដំណើរការនៃការចាប់ផ្តើមពង្រាងដើម្បីការពារធម្មជាតិ និងដើម្បីកែលម្អតំបន់ទេសចរណ៍ជុំវិញតំបន់ឆ្នេរដែលមាន្បរជាប្រិយភាពក្នុងខេត្តព្រះសីហនុ។ វារួមបញ្ជូលទាំងដីចំណីឆ្នេរ ៥០ម៉ែត្រ សម្រាប់ប្រើប្រាស់ជាហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទេសចរណ៍ដូចជា៖ ជាផ្លូវសម្រាប់ជិះកង់ ឬសម្រាប់តូបលក់ម្ហូបអាហារ។ យ៉ាងណាមិញ សំនួរនានាទាក់ទងនឹងការអនុវត្ត និងហិរញ្ញវត្ថុនៅមិនទាន់មានការឆ្លើយបំភ្លឺនៅឡើយទេ។15 គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គអឆក) គ្រោងនឹងដាក់ទ្វារសមុទ្រចំនួន ១៧នៅក្នុងខេត្តព្រះសីហនុ ដើម្បីការពារជុំវិញឆ្នេរសមុទ្រ។ គោលដៅនោះគឺ ដើម្បីជួយសម្រួលដល់វិស័យទេសចរណ៍តាមរយៈការបង្កើនសោភណ្ឌភាពនៅតំបន់ឆ្នេរ។16
ផែនការសកម្មភាពជាតិសម្រាប់ការគ្រប់គ្រងតំបន់ផ្កាថ្ម និងតំបន់ស្មៅសមុទ្រកម្ពុជា (២០០៥-២០១៥)17 ដែលត្រូវបានបង្កើតឡើងដោយរដ្ឋបាលជលផល ដែលមានគោលបំណងដើម្បីរៀបចំគម្រោងមេសម្រាប់ខេត្តកែប និងខេត្តព្រះសីហនុ។ ការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ឧស្សាហកម្ម និងនគរូបនីយកម្ម នៅតែជាបញ្ហាសម្រាប់តំបន់សមុទ្រ និងឆ្នេរ។
ច្បាប់ស្តីពីជលផលឆ្នាំ ២០០៦ ដែលបានធ្វើការកែសម្រួល ដើម្បីការពារវារីបរិស្ថានតាមរយៈវិធានការនានាដូចជា៖
- កន្លែងនេសាទតាមឆ្នេរ ដែលលាតសន្ធឹងពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុតរហូតដល់ខ្សែបន្ទាត់ដែលមានជម្រៅទឹក ២០ម៉ែត្រ។
- ការនេសាទដោយប្រើឧបករណ៍ឆក គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទ។
- ការនេសាទដែលប៉ះពាល់ ឬរំខានដល់ការលូតលាស់នៃស្មៅសមុទ្រ ឬផ្កាថ្ម។
- ការប្រមូលផល ការទិញ ការលក់ ការដឹកជញ្ជូន និងការធ្វើសន្និធិផ្កាថ្ម។
- ការចូលសំចត ឬការបោះយុថ្កានៅក្នុងតំបន់ផ្កាថ្ម។
- ការបំផ្លាញស្មៅសមុទ្រ ឬផ្កាថ្មដោយសកម្មភាពផ្សេងទៀត។
ចំនួនដ៏តិចតួចនៃមន្ត្រីការពារជលផល និងការនៅមានកម្រិតនៃធនធានសម្រាប់ពួកគេមានន័យថា សកម្មភាពនៅក្នុងការរំលោភលើច្បាប់នេះ គឺជារឿងធម្មតា។
ឆ្នេរសមុទ្រកម្ពុជាជាប់ជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើលោក
រាជធានីភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួងដើម្បីដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បានប្រកាសកាលពីថ្ងៃទី១០ កុម្ភៈ ថា ឆ្នេរសមុទ្រកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹបកាលពីថ្ងៃទី២២ មករា ឆ្នាំ២០១១នៅទីក្រុងកាហ្សែស (Cargese) ប្រទេសបារាំង ដោយបានបោះឆ្នោតសំរេចគាំទ្រដោយសំឡេងជាឯកច្ឆន្ទ ។
លោកអ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការអន្តរក្រសួងបានឱ្យដឹងថា ការសំរេចខាងលើនេះ អាស្រ័យដោយលក្ខណសម្បត្តិរបស់ឆ្នេរសមុទ្រកម្ពុជាបានឆ្លើយតបគ្រប់គ្រាន់រាល់លក្ខខណ្ឌតំរូវដោយក្លឹប និងសំណុំឯកសារប្រកបដោយគុណភាពពិសេសគឺភាពវៃឆ្លាតរបស់កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដោយបានស្នើដាក់បញ្ចូលឆ្នេរសមុទ្រទាំងមូលដែលមានប្រវែង៤៤០គីឡូម៉ែត្រ កាត់ខេត្ត៤ គឺកោះកុង ព្រះសីហនុ កំពត និងកែប ក្រោមឈ្មោះរួមថា «ឆ្នេរសមុទ្រកម្ពុជា» ។
លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ការជាប់ជាសមាជិកពេញសិទ្ធិនេះ ផ្តើមចេញពីការទទួលយកបេក្ខភាពរបស់ឆ្នេរសមុទ្រកម្ពុជា នាឱកាសមហាសន្និបាតលើកទី៦ របស់ក្លឹបដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ មេសាដល់ថ្ងៃទី២ ឧសភា ឆ្នាំ២០១០ នៅទីក្រុងហាឡុង ប្រទេសវៀតណាម ដោយមហាសន្និបាតបានសំរេចទទួលយកបេក្ខភាពឆ្នេរចំនួន២ក្នុងចំណោមឆ្នេរចំនួន៣ ដែលបានដាក់សុំគឺមានឆ្នេរសមុទ្រកកម្ពុជា ឆ្នេរសមុទ្រ Patmos របស់ប្រទេសក្រិច និងឆ្នេរសមុទ្រ Mackenzie របស់ប្រទេសកាណាដា ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលបានសំរេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដោយមានរូបលោកផ្ទាល់ជាប្រធាន លោកទេសរដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ជាអនុប្រធាន និងលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាអនុប្រធានអចិន្ត្រៃយ៍ ។ គណៈកម្មការអន្តរក្រសួងនេះ មានតួនាទីសហការជាមួយក្រុមប្រឹក្សាភិបាលក្លឹបដើម្បីជំរុញការដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹប ត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចរបស់ប្រតិភូក្លឹប និងរៀបចំសំណុំឯកសារផ្លូវការសំរាប់ដាក់ជូនក្រុមប្រឹក្សាភិបាលក្លឹបសំរេច ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួងបានមានប្រសាសន៍ថា ក្លឹបនេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៩៧ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ (ជា ONG auprès des Nations Unies ដែលស្ថិតក្រោមការគាំទ្ររបស់អង្គការយូណេស្កូ (UNESCO)) ក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមានទី១-សំរួលការដោះដូរបទពិសោធន៍រវាងសមាជិក លើបញ្ហាបរិស្ថាន សង្គម សេដ្ឋកិច្ច និងទេសចរណ៍ និងធ្វើការចែករំលែកអំពីលទ្ធផលស្រាវជ្រាវ និងសិក្សាបែបវិទ្យាសាស្ត្រនានាទាក់ទងនឹងការអភិវឌ្ឍ និងការអភិរក្សដោយឈរលើគោលការណ៍និរន្តរភាពដល់សមាជិក ទី២-ជំរុញការដោះដូរបទពិសោធន៍ និងជំនាញរវាងសមាជិកលើការងារផ្សព្វផ្សាយទេសចរណ៍ និងទី៣-ជំរុញឱ្យមានការភ្ជាប់ទំនាក់ទំនង និងផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនដែលរស់នៅតាមឆ្នេរជាសមាជិក (លើការងារសង្គម វប្បធម៌ កីឡា។ល។) ។
បច្ចុប្បន្ន ក្លឹបនេះមានប្រទេសសមាជិកចំនួន២៤ប្រទេស និង១តំបន់ស្វយ័ត (ទ្វីបអាហ្វ្រិក ចំនួន៦ប្រទេស ទ្វីបអាមេរិកចំនួន៧ប្រទេស ទ្វីបអាស៊ីចំនួន៥ប្រទេស និងទ្វីបអឺរ៉ុបចំនួន៧ប្រទេស) ដែលក្នុងនោះរួមមាន៣២ឆ្នេរ និងមានទីស្នាក់ការអចិន្ត្រៃយ៍នៅទីក្រុងវ៉ាន (Vannes) ប្រទេសបារាំង ។ «ឆ្នេរសមុទ្រកម្ពុជា» បានក្លាយជាសមាជិកទី៣៣ របស់ក្លឹប។
បច្ចុប្បន្ន ក្លឹបនេះមានប្រទេសសមាជិកចំនួន២៤ប្រទេស និង១តំបន់ស្វយ័ត (ទ្វីបអាហ្វ្រិក ចំនួន៦ប្រទេស ទ្វីបអាមេរិកចំនួន៧ប្រទេស ទ្វីបអាស៊ីចំនួន៥ប្រទេស និងទ្វីបអឺរ៉ុបចំនួន៧ប្រទេស) ដែលក្នុងនោះរួមមាន៣២ឆ្នេរ និងមានទីស្នាក់ការអចិន្ត្រៃយ៍នៅទីក្រុងវ៉ាន (Vannes) ប្រទេសបារាំង ។ «ឆ្នេរសមុទ្រកម្ពុជា» បានក្លាយជាសមាជិកទី៣៣ របស់ក្លឹប។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ជាការពិត ការជាប់ជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា មានជាអាទិ៍ ទី១-ចូលរួមគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៅតំបន់ឆ្នេរ ដោយកម្ពុជានឹងអាចដកស្រង់បទពិសោធន៍ល្អៗក្នុងការអនុវត្ត (Best Practices) ក៏ដូចជាទទួលជំនាញបច្ចេកទេស (Expertise) ក្នុងការគ្រប់គ្រងតំបន់ឆ្នេរពីឆ្នេរជាសមាជិកដទៃទៀត ពិសេសលើការអភិវឌ្ឍ និងការអភិរក្សតំបន់ឆ្នេរ ព្រមទាំងការបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៅតំបន់ឆ្នេរសមុទ្រ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ជាដើម ។ល។ ទី២-បង្កើនកំលាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយយើងនឹងមានសិទ្ធិក្នុងការប្រើប្រាស់និមិត្តសញ្ញាផ្លូវការរបស់ក្លឹប «ឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក» ដែលនឹងចូលរួមគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ» និងជួយលើកស្ទួយកិត្យានុភាពឆ្នេរសមុទ្រកម្ពុជា នៅលើឆាកអន្តរជាតិ (ដោយអាចភ្ជាប់ទៅនឹងវ៉េបសាយរបស់ក្លឹប www.world-bays.com) ពិសេសចូលរួមគាំទ្រគោលនយោបាយពង្រីកគោលដៅទេសចរណ៍ឱ្យមានភាពសំបូរបែប ពីតំបន់ទេសចរណ៍វប្បធម៌ (សៀមរាប-អង្គរ) ទៅកាន់តំបន់ឆ្នេរសមុទ្រផងដែរ ។ ទី៣-ក្លឹបបានទទួលស្គាល់ឈ្មោះ «ឆ្នេរសមុទ្រកម្ពុជា» (Cambodia Bay-La Baie du Cambodge) ជាផ្លូវការ ដែលនេះនឹងផ្តល់អំណោយផលល្អសំរាប់តំបន់ឆ្នេរសមុទ្រកម្ពុជាលើឆាកអន្តរជាតិ ដែលជាទូទៅត្រូវបានស្គាល់ថា ស្ថិតនៅតំបន់ឈូងសមុទ្រថៃ (Gulf of Thailand) ។
លើសពីនេះទៅទៀត ដើម្បីជំរុញដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាឱ្យបានល្អស្អាតស័ក្តិសមជាសមាជិកនៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក គណៈកម្មការអន្តរក្រសួង នឹងបន្តអនុវត្តផែនការសកម្មភាពរបស់ខ្លួន ដោយក្នុងនោះផ្តោតជាសំខាន់លើចំណុចចំនួន៤ ដូចខាងក្រោម ៖
១-ការរៀបចំឱ្យមានជាឆ្នេរគំរូមួយ (អាចយកឆ្នេរអូរត្រេះ សំរាប់ការអនុវត្តជំហានដំបូង) សំដៅរៀបចំប្លង់មេសំរាប់ការអភិវឌ្ឍ រួមមានទាំងប្លង់នគរូបនីយកម្ម ប្រព័ន្ធដឹកជញ្ជូន និងសេវាកម្មបំរើដល់វិស័យទេសចរណ៍នានា ដើម្បីធានាឱ្យបានអនាម័យ សន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ជាគំរូសំរាប់ការអនុវត្តនៅតាមឆ្នេរដទៃទៀត។
២-ជំរុញការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើតក្រុម ឆ្មាំឆ្នេរសមុទ្រកម្ពុជា ដោយចាប់ផ្តើមរៀបចំជ្រើសរើសឆ្មាំឆ្នេរសមុទ្រក្នុងក្របខណ្ឌកិច្ចសន្យាការងារ ឬសេវាឯកជន ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រ រៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹង និងជំនាញចាំបាច់នានាដល់ក្រុមឆ្មាំឆ្នេរសមុទ្រ (ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំ Curriculum សំរាប់វគ្គបណ្តុះបណ្តាលឆ្មាំឆ្នេរសមុទ្រ ដោយសហការជាមួយជំនាញការអូស្ត្រាលី និងបារាំង) មុននឹងឈានទៅបំពាក់សំភារចាំបាច់មួយចំនួនសំរាប់បំពេញការងារដល់ក្រុមឆ្មាំឆ្នេរសមុទ្រ ។
៣-ជំរុញឱ្យមានកន្លែងផ្ទុកសំណល់រឹង និងមធ្យោបាយគ្របគ្រងសំណល់រាវ ព្រមទាំងអប់រំឱ្យប្រជាពលរដ្ឋ អាជីវករ និងទេសចរចូលរួមក្នុងការសំអាតឆ្នេរសមុទ្រ និងដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពដើម្បីសំអាតឆ្នេរសមុទ្រកម្ពុជា ។
៤-បង្កើនយុទ្ធនាការ និងយន្តការនានាដើម្បីការពារ និងអភិរក្សធនធានកម្រ ក្នុងនោះ យើងបាននិងកំពុងសហការជាមួយអង្គការ Acting for Life រៀបចំអនុវត្តគំរោងអភិរក្សផ្កាថ្ម និងគំរោងដទៃទៀត ។
១-ការរៀបចំឱ្យមានជាឆ្នេរគំរូមួយ (អាចយកឆ្នេរអូរត្រេះ សំរាប់ការអនុវត្តជំហានដំបូង) សំដៅរៀបចំប្លង់មេសំរាប់ការអភិវឌ្ឍ រួមមានទាំងប្លង់នគរូបនីយកម្ម ប្រព័ន្ធដឹកជញ្ជូន និងសេវាកម្មបំរើដល់វិស័យទេសចរណ៍នានា ដើម្បីធានាឱ្យបានអនាម័យ សន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ជាគំរូសំរាប់ការអនុវត្តនៅតាមឆ្នេរដទៃទៀត។
២-ជំរុញការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើតក្រុម ឆ្មាំឆ្នេរសមុទ្រកម្ពុជា ដោយចាប់ផ្តើមរៀបចំជ្រើសរើសឆ្មាំឆ្នេរសមុទ្រក្នុងក្របខណ្ឌកិច្ចសន្យាការងារ ឬសេវាឯកជន ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រ រៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹង និងជំនាញចាំបាច់នានាដល់ក្រុមឆ្មាំឆ្នេរសមុទ្រ (ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំ Curriculum សំរាប់វគ្គបណ្តុះបណ្តាលឆ្មាំឆ្នេរសមុទ្រ ដោយសហការជាមួយជំនាញការអូស្ត្រាលី និងបារាំង) មុននឹងឈានទៅបំពាក់សំភារចាំបាច់មួយចំនួនសំរាប់បំពេញការងារដល់ក្រុមឆ្មាំឆ្នេរសមុទ្រ ។
៣-ជំរុញឱ្យមានកន្លែងផ្ទុកសំណល់រឹង និងមធ្យោបាយគ្របគ្រងសំណល់រាវ ព្រមទាំងអប់រំឱ្យប្រជាពលរដ្ឋ អាជីវករ និងទេសចរចូលរួមក្នុងការសំអាតឆ្នេរសមុទ្រ និងដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពដើម្បីសំអាតឆ្នេរសមុទ្រកម្ពុជា ។
៤-បង្កើនយុទ្ធនាការ និងយន្តការនានាដើម្បីការពារ និងអភិរក្សធនធានកម្រ ក្នុងនោះ យើងបាននិងកំពុងសហការជាមួយអង្គការ Acting for Life រៀបចំអនុវត្តគំរោងអភិរក្សផ្កាថ្ម និងគំរោងដទៃទៀត ។
គួរបញ្ជាក់ថា យោងតាមលិខិតរបស់លោកប្រធានក្លឹប ការចូលជាសមាជិកពេញសិទ្ធិរបស់ឆ្នេរសមុទ្រកម្ពុជា នឹងត្រូវប្រកាសជាផ្លូវការនាឱកាសមហាសន្និបាតលើកទី៧ របស់ក្លឹបដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ ខាងមុខនៅប្រទេសសេណេហ្គាល់ ហើយពេលនោះក៏មានការប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្ពុជាជាសមាជិកផងដែរ៕
No comments:
Post a Comment