Mekong River Tours
Friday, August 24, 2018
ឆ្នេសមុទ្រ
ឆ្នេសមុទ្រ
ឱកាសអ្នកចូលចិត្ត ទេសភាពសមុទ្រ នៅលើកោះបានមកដល់ហើយ!!!
ថ្ងៃនេះក្រុម Mangrove Festival បុណ្យកោងកាង បានរៀបចំកម្មវិធីមួយឈ្មោះថា “ដំណើរកម្សាន្ត បុណ្យកោងកាង”
ក្នុងគោលបំណង៖ ដើម្បីទាកទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការការពារ និងអភិរក្សព្រៃកោងកាង។
Linkសម្រាប់ចុះឈ្មោះកម្មវីធី
https://goo.gl/forms/gvs6nfdbens4IYfs2
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក Page Mangrove Festival បុណ្យកោងកាង ឫ ទំនាក់ទំនងតាមទូរស័ព្ទ៖ 096 73 39 437 / 081 202 482 / 086 723 046
កម្មវិធីដំណើរកម្សាន្ត បុណ្យកោងកាង និងធ្វើឡើងនៅ ថ្ងៃទី១៣ ដល់ ១៦ ខែឧសភា ឆ្នាំ២០១៧
ទីកន្លែងៈ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង
វិភាគទានកម្មវិធី ១២០០០០៛ / 30$
អ្វីដែលពួកយេីងនិងផ្តល់ឲ្យ ៖
• ការជិះឡានទៅវិញទៅមក
• ការជិះទូក
• ភេសជ្ជ
• អាហារ11ពេល
• និងចូលរួមគ្រប់សកម្មភាព ដែលដាក់ក្នុង Poster
តំបន់សមុទ្រ និងឆ្នេរ
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖
ខេត្តកោះកុង
ខេត្តព្រះសីហនុ
ខេត្តកំពត
ខេត្តកែប
សិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ
1
និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។
តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។
2
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment