Thursday, August 30, 2018

រមណីដ្ធានស្ងប់ស្ងាត់ ស្អាតត្រជាក់ លាក់ខ្លួនពួនអាត្មានៅខេត្តកំពត ក្បែរសមុទ្រយើងសោះ

ភ្នំកូនសត្វ : ស្ថិតនៅក្បែរអតីតតំបន់សមរភូមិក្តៅភ្នំវល្លិ៍ បច្ចុប្បន្នក្លាយជារមណីយដ្ឋានសម្រាកលំហែរកាយដ៏ប្រណិតបែបជនបទ ជាពិសេសមានអាងហែលទឹកបន្តុបលើកំពូលភ្នំដ៏ថ្លាដូចកញ្ចក់ !រមណីយដ្ឋាននៅលើភ្នំកូនសត្វ គឺជារមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរប្រាថ្នាភាពស្ងប់ស្ងាត់ ដែលមានទីតាំងនៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្ដកំពត ចម្ងាយ៥ គីឡូម៉ែត្រពីទំនប់ប្រឡាក់ក្រឡា។ នៅទីនោះមានទេសភាពស្ងប់ស្ងាត់បែបជនបទ និងមានអាងហែលទឹកលើកំពូលភ្នំពណ៌ខៀវស្រងាត់អាចគយគន់ឆ្លុះជួរភ្នំកូនសត្វខាងឆ្វេងនិងស្ដាំ ព្រមទាំងជួរភ្នំវល្លិដ៏អន្លាយសន្លឹម។
សូមជម្រាបជូនថា នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ តំបន់ភ្នំវល្លិ៍ ជាទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំរបស់ក្រុមខ្មែរក្រហមក្នុងចំណោមទីតាំងកាន់កាប់ដទៃទៀតនៅភាគនិរតីប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងចន្លោះភូមិសាស្រ្តរវាង ខេត្តកែប និងខេត្តកំពត ជាពិសេសភ្នំវល្លិ៍ ជាមូលដ្ឋានប្រយុទ្ធដ៏រឹងមួយរបស់ខ្មែរក្រហម ដែលមានភូមិសាស្រ្តស្ថិតនៅជិតបំផុតនឹងព្រំដែននៃប្រទេសវៀតណាម។
https://www.blogger.com/u/1/blogger.g?blogID=5896300093849828274#editor/target=page;pageID=8888804084916942437;onPublishedMenu=pages;onClosedMenu=pages;postNum=0;src=link

No comments:

Post a Comment