Thursday, August 30, 2018

រមណីយដ្ឋានកាំពី

លោក រុណ ភារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា នៅក្នុងខេត្តក្រចេះ មានរម្មណីដ្ឋានទាំងអស់ ចំនួន១៧កន្លែង ក្នុងនោះរម្មណីដ្ឋានធម្មជាតិមានចំនួន៩កន្លែង រម្មណីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមាន៦កន្លែង និងរម្មណីដ្ឋានកែច្នៃមាន១កន្លែង។ លោកបន្តថា រម្មណីដ្ឋានដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ច្រើនជាងគេ មិនថាថ្ងៃបុណ្យ រឺថ្ងៃឈប់សម្រាកនោះទេ ក៏មានភ្ញៀវទៅកម្សាន្តជាប់ជាប្រចាំមាន២កន្លែង គឺរម្មណីដ្ឋានអន្លង់ផ្សោត និង រម្មណីដ្ឋានកាំពី ដែលជាតំបន់ទេសចរណ៍ធម្មជាតិផងដែរ។
លោកបានបន្តថា ចំពោះសេវាកម្មនៅក្នុងខេត្តក្រចេះ ជាពិសេសអាជីវករលក់ដូរនៅររម្មណីដ្ឋានកាំពី អាជីវករភាគច្រើនមានការយល់ដឹងជាងមុខ ដោយសារតែខាងមន្ទីរនៅតែបន្តឲ្យមន្រ្តីជំនាញ ចុះទៅផ្សព្វផ្សាយ អំពីវិស័យទេសចរណ៍ និងពង្រឹងការអប់រំ លើផ្នែកសេវាកម្មចំណីអាហារ និងអនាម័យ កំណត់តម្លៃឲ្យបានសមរម្យជូនភ្ញៀវទេសចរ សហការជាមួយ និងកម្លាំងអាជ្ញាធរ ដើម្បីជួយសម្រួលដល់ភ្ញៀវដែលបានមកកម្សាន្តក្នុងរម្មណីដ្ឋានផងដែរ ។

No comments:

Post a Comment