រមណីយដ្ឋានធម្មជាតិទឹកជ្រោះអាស្រមហោង
ហោងជារមណីយដ្ឋានទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយរបស់ខេត្តត្បូងឃ្មុំ ក៏ប៉ុន្តែរមណីយដ្ឋាននេះមិនសូវជាមានអ្នកចម្ងាយស្គាល់ទេ ព្រោះវានូវកំបាំងឆ្ងាយពីផ្លូវជាតិ និងដោយកង្វះខាតការផ្សព្វផ្សាយផង លើកលែងតែប្រជាពលរដ្ឋក្បែរនោះ ដែលស្គាល់ទីនោះច្បាស់ មួយវិញទៀតដោយសារផ្លូវចូលមានភាពក្រវៀចក្រវៀន ចំណែកស្លាកសញ្ញាបង្ហាញផ្លូវមិនគ្រប់គ្រាន់។
រមណីយដ្ឋានអាស្រមហោងស្ថិតនៅក្នុងឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ១៩០គីឡូម៉ែត្រពីភ្នំពេញ និង មានផ្លូវចូលបីកន្លែង ដូចជា តាមផ្សារស្ទឹង(ភូមិស្ទឹង) តាមផ្លូវរបស់ចំការកៅស៊ូក្រែក (ផ្លូវបំបែកពញាក្រែក បត់ឆ្វេង១០០ ម៉ែត្រ) និង តាមផ្សារជីពាំង (ភូមិជីពាំង)។ ផ្លូវទាំងបីនេះស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ទោះជាយ៉ាងណាផ្លូវទាំងបីនឹងទៅប្រសព្វគ្នានៅភូមិក្រសាំងដូចគ្នា។ ផ្លូវតាមចម្ការកៅស៊ូក្រែកល្អជាងគេ ក្នុងចំណោមផ្លូវទាំងបី ។ ចម្ងាយផ្លូវពីថ្នល់ជាតិទៅដល់ហោងមានប្រវែងប្រហែលជា ៣០ គីឡូម៉ែត្រ។
No comments:
Post a Comment