Friday, August 31, 2018

ហេតុ​អ្វី​​បានជា​​ប្រាសាទអង្គរវត្ត​សាងសង់​បែរមុខ​ទៅ​​ទិស​ខាង​លិច​?

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ
ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅពីលើ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងចតុមុខមង្គលវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេអនុញ្ញាតិអោយប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ

Phnom Penh's riverside

Spend even one night in Phnom Penh and you’ll probably find yourself by the river. Which is not, incidentally, the mighty Mekong but the less internationally-famous Tonle Sap.
Check your city map — unless you are at one of the more expensive hotels close to Koh Pich or out on a cruise, the Mekong is slightly out of reach. But the Tonle Sap is a worthy alternative and extremely important to the Cambodian countryside’s annual cycle. The river links the lake of the same name at one end to its bigger cousin at the other. It flows into the Mekong between November and May (the dry season) and then reverses its flow from June to October, coinciding with the rains. The change of the flow is celebrated with boat races and plenty of partying at the water festival Bon Oum Teuk.

ប្រាសាទភ្នំជីសូរ
តាមសិលាចារឹក លើភ្នំជីសូរ មានឈ្មោះថា ស្រីសូរ្យបព៌ត ឫ សូរ្យបព៌ត ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។នៅក្នុងប្រាសាទភ្នំជីសូរមាន សិលាចារឹកពីរ សិលាចារឹកទីមួយនិយាយពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថា នៅសូរ្យបព៌ត ដែលមានន័យថា ភ្នំសូរ្យ នៅក្នុងឆ្នាំ ១០១៩ នៃគ.ស។  ចំនែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទីពីរ បានអធិប្បាយពីរាជវង្សរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអាយ្យកាអាយ្យកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិន្យវរ្ម័ន។
តាមសិលាចារឹកនៅប្រាសាទព្រះវិហារខេត្តព្រះវិហារ បានរៀបរាប់ពី ការធ្វើពិធីសេវលិង្គ ឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឫ ជីសូរនៅក្នុងឆ្នាំ​​ ១០១៨ នៃគ.ស។ ចំណែកឯ សិលាចារឹកអង្គរខេត្តសៀមរាប បានហៅប្រាសាទភ្នំជីសូរថា​ ស្រីសូរ្យគីរី និងរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាល ដែលខ្មែរបុរាណហៅថា កម្រតេងជគត ដែលបានតម្កល់នៅប្រាសាទនេះ។ ប៉ុន្តែ​បើយើង​និយាយ ​អំពី​តាមបែប​រឿង​ព្រេង​និទាន​វិញ​នោះ ​មានប្រវតិ្តនៃការ​កសាង​ប្រាសាទ​ភ្នំជីសូរ​ ដូចតទៅនេះ ៖

រមណីដ្ធានវត្តភ្នំ
​រាជធានី​ភ្នំពេញ​ជាទី​ក្រុង​សំខាន់​ជាងគេ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន តែងតែ​ប្រាថ្នា​មក​ទស្សនា​ទីក្រុង​នេះ​យ៉ាងហោចណាស់ ឲ្យ​បាន​ម្តង​ក្នុង​មួយជីវិត​ដែរ ប៉ុន្តែ​ប្រវត្តិ​រឿង​ដែល​ទាក់ទង ​និង​ព្រះរាជ​ធានី​នេះ និង​ការ​កសាងឡើង​នៅ​សម័យ​ណា ហើយ​នរណា​ជា​អ្នក​សាងសង់​នោះ មិនមាន​នរណា​បានដឹង​​​ពិតប្រាកដ​នៅឡើយ​ទេ ។ អ្នក​បុរាណវិទ្យា​​ និង​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​​ដ៏​ល្បីល្បាញ បាន​ឲ្យ​ដឹង​នូវ​​ប្រវត្តិ​រឿង នៃ​ការកកើត​ទីក្រុង​ដ៏​ចំណាស់​នេះ​ដូចតទៅ :

សួន​សត្វ​ភ្នំតាម៉ៅ

ពល​រដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​កំសាន្ត​នៅ​ភ្នំតាម៉ៅ​ ពិត​ជា​បាន​ឃើញ​មនុស្ស​ចាស់​ក្មេង​ប្រុស​ស្រី​ជាច្រើន​រយ​នាក់ ឈ​រ​តំរៀប​គ្នា​ពី​ជើង​ជើង​ភ្នំ នៅ​ផ្លូវ​ច្រក​ចូល​ពី​ផ្លូវជាតិ​ ទៅ​ដល់​លើ​ភ្នំ ដើម្បី​សុំ​ប្រាក់​ពី​អ្នកទេសចរជាតិ ​​និង​អន្តរជាតិ ​ដែល​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​នោះ។ សកម្មភាព​នៃ​ការ​សុំទាន​នេះ បាន​ក្លាយ​ទៅជា​អាជីព​មួយ​ទៅ​ហើយ បន្ទាប់​ពី​វា​បាន​កើត​មាន​ជិត​២០​ឆ្នាំ ជា​លក្ខណៈ​តកូន-​តចៅ​ទៀត​ផង​នោះ។
ក្រោយ​ពី​បាន​ចូល​ដល់​មាត់​ច្រក ​ឆ្ពោះ​ឡើង​​​ទៅ​សួន​សត្វ​ភ្នំតាម៉ៅ​ ពី​ផ្លូវ​ជាតិ​លេខ​២​មិន​បាន​ប៉ុន្មាន​ផង គេ​នឹង​ឃើញ​ពលរដ្ឋ​ក្រី​ក្រ ​ឈរ​តម្រៀបគ្នាលើក​ដៃ​សំពះ​សុំ​លុយ​ពី​អ្នក​ទេសចរ​ដែល​ជិះ​រថយន្ត និង​ម៉ូតូ​ជា​ហូរហែ។ អ្នកសុំ​ទាន​ទាំងនោះ​ មានចំនួន​ច្រើន​រយ​នាក់។ មាន​មនុស្ស​ចាស់​ជរា មាន​មនុស្ស​ចាស់​ពិការ មាន​មនុស្ស​វ័យ​កណ្តាល មាន​ទាំងកុមារ​ទៀត​ផង។

រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ

ទឹកជ្រោះ​ក្បាលឆាយ​មាន​ទីតាំង​នៅក្នុង​ខណ្ឌ​ព្រៃនប់ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​មកពី​ខេត្ត​ព្រះសីហនុ​តាមផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះទៅ​ទិស​ខាងជើង​មាន​ចំងាយ ៧​គីឡូម៉ែត្រ​រួច​បត់​ឆ្វេង​ចូល​តាមផ្លូវ​២១៧​ប្រហែល ៩​គីឡូម៉ែត្រ​និង​ទៅដល់​រមណីយ​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​នៃ​ទេសភាព​ស្រុក​ខ្មែរ​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​មិនអាច​បំភ្លេចបាន​ពី​ភាពស្រស់​ឆើតឆាយ​របស់​វា​។ ​ទឹកជ្រោះ​ក្បាលឆាយ​មាន​ប្រភពទឹក​ជាច្រើន​មកពី​ជួរ​ភ្នំ​ផ្សេងៗ​ជាច្រើន​នៅតាម​មាត់សមុទ្រ ប៉ុន្ដែ​មកដល់​ចំណុច​មុខ​ក្បាលឆាយ​ប្រភពទឹក​នៅសល់​ផ្លូវទឹក​បី​សំរាប់​ហូរ​ដែលមាន​កំពស់​ពី ២ ទៅ ៤ ម៉ែត្រ​។ ចរន្ដទឹកមកដល់​ចំណុច​ក្បាលឆាយ​ផ្លូវទឹក​មានតែ​មួយ​ដែលមាន​ទឹក​ហូរ​ខ្លាំង​ហើយ​ធ្លាក់​ល្បាក់ទឹក​មាន​កំពស់ ១៤ ម៉ែត្រ ភាគច្រើន​អ្នកទេសចរ​ណ៏​ចូលចិត្ត​មក​ងូតទឹក​លេង​នៅត្រង់​កន្លែង​ទឹកធ្លាក់​នេះ​ណាស់​។
ទឹកជ្រោះ​ក្បាលឆាយ មាន​ទិដ្ឋភាព​ស្អាត​បំផុត​ក្នុង​វស្សានរដូវ​ដែលមាន​ភ្លៀង​ធ្លាក់​ជោកជាំ​ចន្លោះ​ខែកក្កដា ដល់​ខែតុលា និង​មាន​អាកាសធាតុ​ត្រជាក់​ដូច​នៅ​តំបន់​ប៉ូល ជាមួយ​ដំណាក់​ទឹកធ្លាក់​បង្កើតបានជា​ពពុះ​ទឹកសៗ​បែក​ផ្កាត្រែង​លាន់ឮ​ស្នូរ​យ៉ាង​ពិ​រោះ​រណ្តំ​លាយឡំ​សត្វ​បក្សាបក្សី​ស្រែកយំ​អឺងកង ប្រៀប​បានជា​ចង្វាក់ភ្លេង​កំដរ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ភ្លេច​អស់​នូវ​ទុក្ខ​សោកសៅ​ទាំងឡាយ ។ ប៉ុន្តែ​ស្ថិតក្នុង​អំឡុងពេល​រដូវ​ក្តៅ​វិញ ទឹកធ្លាក់​ក្បាលឆាយ​បាន​រីង​ស្ទើរ​ជិត​អស់ តែ​ទោះជា​យ៉ាងនេះ​ក្តី​វា​ខំ​បញ្ចេញ​សម្រស់ ក៏ដូចជា​ទឹក​ហូរ ដើម្បី​កំដរ​ភ្ញៀវ​ឲ្យ​គ្រប់​រដូវ​កាល ។ សព្វថ្ងៃនេះ​មាន​អ្នកទេសចរ​ណ៏​ជាច្រើន​បាន​ទៅ ទស្សនា​និង​ងូតទឹក​កំសាន្ត​លេង​ដោយសារតែ​នៅ​តំបន់​ទឹកធ្លាក់​នេះ​មាន លក្ខណៈ​ទឹកធ្លាក់​ពីលើ ភ្នំ​និង​ផ្ទាំង​ថ្ម​ដ៏​ខ្ព​ស់មាន​ទេសភាព​ខ្យល់អាកាស​បរិសុទ្ធ ព្រៃឈើ​ធំៗ​ខ្ពស់ៗ និង ភ្នំ​ដ៏​ស្រស់ស្អាត​ជាពិសេសនៅ​ថ្ងៃ​បុណ្យទាន ឬ នៅ​ថ្ងៃ​ចុង​សប្ដាហ៍​។
ខេត្តព្រៃវែង

Ba Phnom is located in Chheur Kach commune, Ba Phnom district, about 78 kilometers east of Phnom Penh and 45 kilometers south of Prey Veng provincial town. Visitors traveling from Phnom Penh along National Road 1 should turn left at Kampong Sneung market and go about 7 kilometers. There are four mountains in Ba Phnom-Phnom Sampeou, Phnom Laang, Phnom Thom and Phnom Banhchor. Ba Phnom was once the ancient city Nokor Phnom, which was located near these mountains in Ba Phnom district. 
 . Few remnants of the city remain. Among those that can be seen are pieces of the ancient temple Prasat Chan, which was located in front of Wat Vihear Kuk, near the foot of Phnom Sampeou in Cheung Phnom commune. At one time, the city also had a palace and a hall, but both have been destroyed by years of war. The view from the top of Ba Phnom is very picturesque.
There is a big, rocky cave near the mountaintop that shelters wildlife. At the foot of mountain, there is a pagoda, Wat Phnom, also known as Wat Ba Phnom.Aroad circles the mountains, and a big pond lies the east of them. People live around the mountains. Ba Phnom has been eyed for tourism development east of the Mekong River, because the area attracts many people on weekends and during Cambodian festivals.