ទន្លេមេគង

ផ្លូវទឹកប្រទេសកម្ពុជា


លក្ខណៈអាកាសធាតុ និងសណ្ឋានដី នាំឲ្យប្រទេលកម្ពុជាសម្បូរផ្លូវទឹក។ បណ្ដាញ ផ្លូវទឹកប្រេសកម្ពុជាចែកជាបីប្រព័ន្ធៈ
1) ប្រព័ន្ធទន្លេមេគង្គ
ប្រព័ន្ធទន្លេមេគង្គមាន តួទន្លេមេគង្គ ទន្លេបាសាក់ ទន្លេតូច និងដៃ ។ ទន្លេមេគង្គ ឬទន្លេធំហូរកាត់ប្រទេសកម្ពុជា ពីព្រំដែនឡាវ (ត្រង់ខោន) រហូតដល់ព្រំដែនវៀតណាម ហើយមានប្រវែង ៥០០ គ.ម ។ ទន្លេនេះ ហូរកាតខេត្តស្ទឹងត្រែង កំពង់ចាម កណ្ដាល និង ព្រៃវែង ហើយចូលទៅក្នុងប្រទេសវៀតណាម ត្រង់ក្អមសំណខាង ត្បូងអ្នកលឿង។
2) ប្រព័ន្ធទន្លេសាប
ប្រព័ន្ធទន្លេសាប មានទន្លេសាប បឹងទន្លេសាប និងដៃរបស់វា ។
v  ទន្លេសាបៈ គឺជាទន្លេដែលបន្តពីទន្លេបួនមុខ ទៅបឹងទន្លេសាប កាត់តាមព្រែកក្ដាម និងកំពង់ឆ្នាំង មានប្រវែងប្រហែល ១០០ គ.ម ។ ទន្លេនេះមានរបបទឹកដូចទន្លេមេគង្គដែរ គឺនូវរដូវវស្សា ទឹកទន្លេសាបឡើងខ្ពស់ ហើយហូរចូលទៅក្នុងបឹងទន្លេសាប ។ លុះដល់រដូវសម្រកទឹកទន្លេសាបហូរត្រលប់ មកប្រសព្វគ្នា នឹងទន្លេមេគង្គ ត្រង់ទន្លេបួនមុខ ហើយក៍ហូរចុះទៅក្រោមតាមទន្លេក្រៅ និងទន្លេក្នុង ។
v  បឺងទន្លេសាបៈ គឺជាអាងក្លាំមួយយ៉ាងធំ ស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេស ដែលមានខេត្តជាច្រើនព័ទ្ធជុំវិញ គឺខេត្តកំពង់ធំ សៀមរាប បាត់ដំបង    ពោធិសាត់ និងកំពង់ឆ្នាំង ។ នៅរដូវប្រាំងបឹងនេះមានបណ្ដោយប្រវែងប្រហែល ១៥០ គ.ម ទទឹងអតិបរិមាប្រហែល ៣២ គ.ម និងផ្ទៃ         ៣០០០គ.ម២ ។នូវរដូវទឹកតំលើងផ្ទៃបឹងអាចឡើងទៅដល់១០,០០០គ.ម
3) ប្រព័ន្ធផ្លូវទឹកនៅតាមឈូងសមុទ្រ
ប៉ែកនិរតីនៃប្រទេសកម្ពុជា ជាតំបន់ឆ្នេរសមុទ្រ ដែលខ័ណ្ឌពីទំនាបកណ្ដាលដោយជួរភ្នំក្រវាញ ។ គេចែកផ្លូវទឹកនូវតំបន់នេះជាពីផ្នែកណ គឺក្រុមព្រែក ឬ ស្ទឹង ដែលហូរចុះពីភ្នំក្រវាញ និងឈូងសមុទ្រ ។
v  ក្រុមព្រែក ឬ ស្ទឹង
ក្នុងតំបន់ទំនាបឆ្នេរ ដែលនៅចន្លោះឈូងសមុទ្រ និងជួរភ្នំក្រវាញនោះមាន ផ្លូវទឹកជាច្រើន ដែលហូរចុះពីជួរភ្នំក្រវាញសំដៅទៅឈូងសមុទ្រ ។  ផ្លូវទឹកទាំងនោះហូរធ្លាក់ពីលើរយៈកំពស់ ៥០០ ទៅ ៦០០ ម គឺធ្លាក់ពីល្បាក់ មួយទៅកាន់ទំនាបជិតៗ ដោយបត់ជាភ្នែនជាច្រើន មុននឹងទៅដល់សមុទ្រ ចំងាយពី ១៥ ទៅ ២០ គ.ម ។ នៅរដូវវស្សា ព្រែក ឬ ស្ទឹងតែងតែ មានទឹកច្រើនហើយហូរយ៉ាងលឿនដោយនាំមកនូវដុំថ្ម និងមែកឈើ ជាហេតុធ្វើឲ្យមានជំនន់ក្នុងរយៈពេលខ្លី ។ ហើយព្រែក ឬ ស្ទឹងទាំងអស់នោះ បានហូរចាក់ចូលទៅក្នុងឈូងសមុទ្រ និង ហូរស្របព្រំប្រទល់ប្រទេសថៃ និង ហូរចូលទៅប្រទេសវៀតណាម ។
v  ឈូងសមុទ្រ
ឈូងសមុទ្រប្រទេសកម្ពុជាមានបាតរាបស្មើ នឹងពុំសូវជ្រៅប៉ុន្មានទេ ។ គឺជាជាយទ្វីដែលមានជំរៅមធ្យម ៥០ម ហើយជំរៅអតិបរិមាមិនដល់ ៧៥ម ឡើយ។
ទឹកឈូងសមុទ្រនេះ មានភាពស្ងប់នៅរដូវប្រាំង (ពីខែធ្នូទៅខែមេសា) និងរញ្ជួយដោយរលកធំៗនៅរដូវវស្សា (ពីខែឧសភាដល់ខែវិច្ចកា) ។ ភាពស្ងប់ និងភាពរញ្ជួយនៃទឹកសមុទ្រនេះ កើតឡើងស្របទៅនិងរបបខ្សល់មូសុង់ ។ ប៉ុន្តែឈូងសមុទ្រប្រទេសកម្ពុជាពុំសូវជួបគ្រោះធម្មជាតិទេ ជាហេតុធ្វើឲ្យយ៉ាយស្រួល សំរាប់នាវាចរ និងសេដ្ឋកិច្ចប្រទេសកម្ពុជា ។



បឹងទន្លេសាប (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា
នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។​នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាលឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម និងជំរៅដល់ទៅ ៩ម៉ែត្រ។ បឹងទន្លេសាប ពង្រីក​វិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មច្ឆាជាតិ។ កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាព​ប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុង​ប្រទេស។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែល​រដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។
អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំណើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមាន​កំណើនដីល្បាប់ក្នុងអត្រាតែ ០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលការណ៍នេះគ្មានការគំរាម​គំហែង​ធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុង​ប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីវជាតិដល់តំបន់ព្រៃរនាម។
ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សា បឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ
បឹង​ទន្លេសាប​ក្នុងប្រទេស​កម្ពុជា គឺជា​បឹង​ទឹកសាប​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​


បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ នៅ​រដូវប្រាំង បឹង​ទន្លេសាប​មាន​វិសាលភាព​ជាង ២,៥០០ គីឡូម៉ែត្រ​ការ៉េ​។ នា​រដូវវស្សា​ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ផ្ទៃ​បឹង​ទន្លេសាប​បាន​ពង្រីក​វិសាលភាព​របស់​វា​ចំនួន​បួន​ដង និង​មាន​ជម្រៅ​អតិបរមា​ចាប់ពី ៤ ម៉ែត្រ​ទៅ ១០ ម៉ែត្រ​។ ជីវិត​ទាំង​សត្វ ទាំង​រុក្ខជាតិ និង​មនុស្ស​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប គឺ​ប្រែប្រួល​ទៅតាម​វដ្ត​នៃ​រដូវ​កាល​នេះ​។
ក្នុង​រដូវប្រាំង ចំនួន​ត្រី​ដ៏​ច្រើន​លើសលប់ បានធ្វើ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប​ចូលទៅក្នុង​ទន្លេមេគង្គ​។ ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​បណ្តែត​ទឹក ដូច​បានបង្ហាញ​ក្នុង​រូបភាព​នេះ​ស្រាប់ ពួកគេ​ទទួលបាន​ផលប្រយោជន៍​ពី​ចលនា​នៃ​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ជាប្រចាំ​ឆ្នាំ​របស់​ត្រី​នេះ​។ លើសពីនេះ ពួកគាត់​ក៏​នាំគ្នា​រៀបចំ​ដាក់​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ​ដូចជា​លប សំណាញ់ ដើម្បី​ចាប់​ត្រី​ដែល​ធ្វើការ​បំលាស់​ទី តួយ៉ាង​ដូចជា​ណ​រ៉ាវ ដែល​មើលទៅ​ហាក់ដូចជា​ព្រួញ​ដ៏​ធំ​មួយ​ដូច​ក្នុង​រូបភាព​ខាងលើនេះ ដែលមាន​ប្រវែង​ប្រមាណ​១,៦​គីឡូម៉ែត្រ​។

No comments:

Post a Comment